ភ្នំពេញ ៖ តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្ទាល់ខ្លួននៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២១នេះ កញ្ញា ពេជ្រ សោភាតារាចម្រៀង ដ៏ល្បីប្រចាំផលិតកម្មហង្សមាស បានប្រកាសពីលទ្ធផលនៃការ ធ្វើតេស្តរកមេរោគកូវីដ១៩ចំនួន៣ដង គឺបង្ហាញថា កញ្ញាគ្មានជំងឺកូវីដ១៩នោះទេ ។
កញ្ញាក៏បានផ្ញើសារទៅប្រជាពលរដ្ឋថា បើសង្ស័យ ខ្លួនមានផ្ទុកជំងឺកូវីដ១៩ ត្រូវទៅធ្វើតេស្តរក មេរោគភ្លាមៗ ដើម្បីជៀសវាងការចម្លងទៅអ្នកផ្សេង។
តារាមួយចំនួនរបស់ផលិតកម្មហង្សមាសបានផ្ទុកជំងឺវីដ១៩ ក្នុងនោះអ្នកនាង សុគន្ធ នីសា ក៏បានឆ្លងដែរ តែបានជាសះស្បើយវិញហើយ ៕