Covid-19

អ្នកតំណាងរាស្រ្តកំពង់ស្ពឺ អរគុណ អាជ្ញាធរមានសមត្ថកិច្ចគ្រប់ថ្នាក់ ទាំងអស់ដែលបានខិតខំ ប្រឹងប្រែង ទាំងយប់ថ្ងៃ ដើម្បីទប់ស្កាត់ និងប្រយុទ្ធជាមួយជំងឺកូវីដ ១៩

ភ្នំពេញ: អ្នកតំណាងរាស្រ្តកំពង់ស្ពឺ លោក ហ៊ុន ម៉ានី បានថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំរដ្ឋបាល ខេត្តកំពង់ស្ពឺ មន្ទីរសុខាភិបាល ជំនាញពាក់ព័ន្ធ និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់ថ្នាក់ ទាំងអស់ដែលបានខិតខំ ប្រឹងប្រែង ទាំងយប់ថ្ងៃ ដើម្បីទប់ស្កាត់ និងប្រយុទ្ធជាមួយជំងឺកូវីដ ១៩។

តាមរយ:បណ្តាញសង្គមហ្វេសប៊ុក លោក ហ៊ុន ម៉ានី បានលើកឡើងថា ជាក់ស្តែង ក្រុមការងារចម្រុះ ក្រោមការដឹកនាំរបស់ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំសកម្មភាពជាច្រើនទាក់ទង នឹងការអប់រំផ្សព្វផ្សាយ អំពីការការពារខ្លួន ការស្រាវជ្រាវរកករណីឆ្លងសហគមន៍ ២០កុម្ភៈ ការធ្វើចត្តា ឡីស័ក ជាពិសេសការគ្រប់គ្រងដំណើរត្រលប់មកវិញនៃបងប្អូនដែលធ្វើការនៅក្រៅប្រទេស។

នៅក្នុងតំណាក់កាលចុងក្រោយ ដែលព្រះរាជាណាចក្រកម្ពុជាទទួលបានវ៉ាក់សាំងជំងឺកូវីដ ១៩ រដ្ឋបាលខេត្តបានដឹកនាំការងាររៀបចំយុទ្ធនាការចាក់វ៉ាក់សាំង តាមការណែនាំពីគណៈកម្មការចំពោះ កិច្ចទទួលបន្ទុកចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាល។

លោកបន្ថែមថា “តំណាងឱ្យប្រជាពលរដ្ឋទូទាំងខេត្តកំពង់ស្ពឺ ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ ជូនចំពោះថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺគ្រប់ជាន់ថ្នាក់ដែលបានខិតខំប្រឹងប្រែងដើម្បីសុខុមាលភាព សុវត្ថិភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋទូទាំងខេត្ត ក៏ដូចជាបានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុង ការប្រយុទ្ធនឹងការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ទូទាំងប្រទេស”៕

To Top