Covid-19

ខេត្តសៀមរាប បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ ចំនួន២នាក់បន្ថែមទៀត

ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន២នាក់ ។

អ្នកឆ្លងថ្មីមានអត្តសញ្ញាណ និងប្រវត្តិធ្វើដំណើរដូចខាងក្រោម៖

១- ឈ្មោះ សុង ម៉ាល់ ភេទស្រី អាយុ២២ឆ្នាំ អាសយដ្ឋាននៅភូមិទក្សិណត្បូង សង្កាត់គោកចក ក្រុងសៀមរាប បានធ្វើដំណើរមកពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១។

២- ឈ្មោះ អឿន ធឿន ភេទស្រី អាយុ២០ឆ្នាំ អាសយដ្ឋាននៅភូមិឆេះចាន ឃុំស្វាយលើ ស្រុកស្វាយលើ បានធ្វើដំណើរមកពីខេត្តសមុទ្រប្រាកាន ប្រទេសថៃ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១។

សូមបញ្ចាក់ថា គិតមកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១២៤នាក់ បានព្យាបាលជាសះ-ស្បើយចំនួន៦៧នាក់ ស្លាប់២នាក់ និង៥៥នាក់ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕

To Top