ភ្នំពេញ ៖រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីករណី ស្លាប់របស់ស្ត្រីជនជាតិខ្មែរ អាយុ ៤៥ឆ្នាំ នៅភូមិត្រពាំងឈូក ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដោយសារជំងឺកូវីដ-១៩។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្ត បញ្ជាក់ថា ជាការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ ស្រ្តីជនជាតិខ្មែរ ឈ្មោះ ស៊ឹម ឈឹម អាយុ៤៥ឆ្នាំ បានស្លាប់បាត់បង់ជីវិតដោយរោគ វិនិច្ឆ័យរលាកសួតធ្ងន់ធ្ងរ ដោយសារវីរុសកូវីដ១៩ និងមានជំងឺរីកបេះដូង។

