Covid-19

កូវីដ១៩ ៖ អ្នកឆ្លងថ្មី៦៥៥នាក់ ជា៨១០នាក់ និងស្លាប់១១នាក់

ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជាបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៦៥៥នាក់ទៀត ជាអ្នកជាសះស្បើយចំនួន៨១០នាក់ និងស្លាប់១១នាក់។

ក្នុងចំណោមអ្នកឆ្លងថ្មីទាំង៦៥៥នាក់មានករណីឆ្លងសហគមន៍៦០៦នាក់ និងអ្នកដំណើរពីបរទេស៤៩ នាក់។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១កម្ពុជា មានអ្នកឆ្លងសរុបចំនួន៣៧៣២១ នាក់ អ្នកជាសះស្បើយចំនួន៣០៦១៧នាក់ និងអ្នកស្លាប់ចំនួន៣១១នាក់៕

To Top