Covid-19

កូវីដ១៩! ខេត្តកំពង់ចាម មានអ្នកជាសះស្បើយ ១២នាក់ និងរកឃើញឆ្លងថ្មី ៣៨នាក់

ភ្នំពេញ៖ អាជ្ញាធរខេត្តកំពង់ចាម បានបន្តរកឃើញ និងបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៣៨នាក់ និងមានអ្នកជាសះស្បើយចំនួន ១២នាក់ ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្ត នៅថ្ងៃទី១១ មិថុនា បានឲ្យដឹងថា នៅថ្ងៃទី១០ មិថុនា រដ្ឋបាលខេត្ត បានចាត់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត យកសំណាកលើកម្មករ-កម្មការិនី និងអ្នកសង្ស័យចំនួន ៥៥៧នាក់ ទទួលបានលទ្ធផលតេស្តរហ័សកូវីដ១៩ វិជ្ជមានចំនួន ៣៨នាក់ ។

អ្នកជំងឺទាំង ៣៨នាក់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យមេគង្គកំពង់ចាម និងកន្លែងព្យាបាលកម្រិតស្រាល នៅវិទ្យាល័យព្រះសីហនុ និងបន្តស្រាវជ្រាវរកអ្នកដែល ប៉ះពាល់ដោយផ្ទាល់ និងប្រយោល នឹងអ្នកជំងឺកូវីដ១៩ ខាងលើបន្ថែមទៀត ។

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top