រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល និងកីឡា បានឲ្យដឹងថា ប្រទេសមីយ៉ាន់ម៉ា បានរាយការណ៍ថា មានករណីថ្មីនៃជំងឺកូវីដ-១៩ដែលវិជ្ជមានចំនួន៧៨៧នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងសរុបកើនឡើងដល់១៥០.៧១៤នាក់ គិតត្រឹមថ្ងៃព្រហស្បតិ៍ ។
ក្រសួងសុខាភិបាលបានឲ្យដឹងថា ចំនួនអ្នកស្លាប់បានកើនឡើងដល់៣.២៧៥នាក់ បន្ទាប់ពីមានអ្នកស្លាប់បន្ថែមទៀតចំនួន០៦នាក់ ដែលឆ្លងវីរុសកូរ៉ណា ដែលត្រូវបានរាយការណ៍ឲ្យដឹងក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ។
លើសពីនេះ អ្នកជំងឺចំនួន៤៩៦នាក់បន្ថែមទៀតបានចាកចេញពីមន្ទីរពេទ្យកាលពីថ្ងៃព្រហស្បតិ៍ ដែលនាំឲ្យចំនួនអ្នកជាសះស្បើយសរុបកើនឡើងដល់១៣៤.៥៩៦នាក់ ។
ប្រទេសមីយ៉ាន់ម៉ា បានរកឃើញវត្តមានវីរុសបង្កជំងឺកូវីដ-១៩ជាលើកដំបូង កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំមុន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

