ភ្នំពេញ ៖ ក្រោយពីបានជាសះស្បើយពីជំងឺកូវីដ៩ បុរសម្នាក់ ឈ្មោះ ខន សុខឿន បានក្រាបថ្វាយបង្គំក្រុមគ្រូពេទ្យដែលបានទាញយកជីវិតគាត់ចេញពីចង្កូមមច្ចុរាជនៃជំងឺដដ៏កាចសាហាវនេះ។ នេះបើតាមហ្វេសប៊ុក លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នាថ្ងៃ២៩ មិថុនា ។
លោក ខន សុខឿន បានជាសះស្បើយ និងត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឲ្យទៅធ្វើចត្តាឡីស័ក នៅផ្ទះចំនួន១៤ថ្ងៃ បន្តទៀត កាលពីថ្ងៃ ២៨ មិថុនា ។
សូមបញ្ជាក់ថា គិតមកដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ខេត្តកំពង់ស្ពឺ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២.៤៦២នាក់ ក្នុងនោះ ជាសះស្បើយ១៨៥៣នាក់ និងកំពុងព្យាបាល៥៥៨នាក់ ស្លាប់៤២នាក់៕