រីយ៉ូ៖ ប្រភពព័ត៌មានពីក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រទេសប្រេស៊ីល បានចុះបញ្ជីចំនួនអ្នកស្លាប់បន្ថែមទៀតចំនួន ២,២២៩ នាក់ពីគ្រោះមហន្តរាយជំងឺកូវីដ-១៩ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ដែលនាំឱ្យចំនួនអ្នកស្លាប់ជាតិកើនឡើងដល់ ៥២០,០៩៥នាក់។
យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួបានឲ្យដឹងថា ក្រសួងសុខាភិបាលប្រេស៊ីលបាមឲ្យដឹងថា ការឆ្លងថ្មីចំនួន ៦៥,១៦៣ករណី ត្រូវបានរកឃើញដែលបង្កើនចំនួនសរុបកើនឡើងដល់ ១៨,៦២២,៣០៤ នាក់។
ប្រទេសប្រេស៊ីលមានចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ខ្ពស់ជាងគេលំដាប់ទី ២ នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក និងចំនួនអ្នកឆ្លងជំងឺធំជាងគេទីបីបន្ទាប់ពីសហរដ្ឋអាមេរិក និងឥណ្ឌា។
ក្រសួងបានឲ្យដឹងថា ប្រទេសអាមេរិកខាងត្បូងមួយនេះ ដែលកំពុងជួបប្រទះនូវរលកនៃការឆ្លងថ្មីជាមួយមន្ទីរពេទ្យដែលគ្របដណ្ដប់ដោយអ្នកជំងឺមានអត្រាមរណភាព ២៤៧,៥ នាក់ក្នុងចំណោមប្រជាជន ១០០,០០០ នាក់។
គួរបញ្ជាក់ថា វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួនជាង ៩៩,៨ លានដូស ត្រូវបានគ្រប់គ្រងទូទាំងប្រទេស ហើយប្រជាជនជាង ២៦,១ លាននាក់បានទទួលថ្នាំបង្ការទាំងពីរដូស៕
ដោយ ឈូក បូរ៉ា

