Covid-19

អាជ្ញាធរខេត្តកំពង់ធំ បន្ដផ្អាក ការលក់គ្រឿងស្រវឹង និងការជួបជុំ ២សប្ដាហ៍ទៀត

ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ បានចេញសេចក្ដីសម្រេចស្ដីពីការបន្ដផ្អាក ការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ ការជួបជុំគ្នាពិសារគ្រឿងស្រវឹង និងការទទួលភ្ញៀវចូលទទួលទានអាហារ ឬភេសជ្ជៈតាមអាហារដា្ឋន រយៈពេល២សប្ដាហ៍បន្ថែមទៀត ចាប់ពីថ្ងៃទី៣ កក្កដា រហូតដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩។

To Top