Covid-19

ទីក្រុង ហូជីមិញ ប្រទេសវៀតណាម នឹងធ្វើតេស្តរកវីរុសទៅលើប្រជាជនចំនួន ១,៣ លាននាក់ ក្នុងមួយថ្ងៃ

បរទេស៖ ទីក្រុង ហូជីមិញ ប្រទេសវៀតណាម នឹងដាក់ពង្រាយក្រុមគ្រូពេទ្យចំនួន ២ ០០០ នាក់ ដើម្បីប្រមូលសំណាកទៅលើប្រជាជនចំនួន ១,៣ លាននាក់ ក្នុងមួយថ្ងៃ ដើម្បីធ្វើតេស្តរកវីរុស Covid-19 ដូច្នេះករណីដែលអាចកើតមាននៅក្នុងសហគមន៍ត្រូវបានរកឃើញយ៉ាងឆាប់រហ័ស។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា នៅពេលនេះ ទីក្រុងហូជីមិញ បានអនុវត្តការធ្វើតេស្តចំនួន ៤០០ ០០០នាក់ ក្នុងមួយថ្ងៃ។ ទីក្រុងមិនបានបង្ហាញព័ត៌មានលម្អិតអំពីរបៀបដែលវាអាចមានសមត្ថភាពបង្កើនសមត្ថភាពធ្វើតេស្តរបស់ខ្លួនរហូតបីដងនោះទេ។

លោកង្វៀនថាញផុង ប្រធានក្រុមប្រឹក្សានេះបាននិយាយនៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃពុធថា ដោយមានករណីឆ្លងវីរុសកាន់តែច្រើនឡើង ៗ ត្រូវបានរកឃើញ គឺទីក្រុងបានសម្រេចចិត្តបង្កើនអត្រាតេស្តដោយផ្តោតលើតំបន់ដែលមានហានិភ័យខ្ពស់។

នៅថ្ងៃទី ២៦ ខែមិថុនា ទីក្រុងហូជីមិញបានចាប់ផ្តើមយុទ្ធនាការធ្វើតេស្តដ៏ធំមួយដើម្បីប្រមូលសំណាកទៅលើប្រជាជនចំនួន ៥ លាននាក់។ ដំបូងទីក្រុងបានកំណត់គោលដៅ ដោយបញ្ចប់ភារកិច្ចក្នុងរយៈពេល ១០ ថ្ងៃប៉ុន្តែអត្រានៃការរីកចម្រើនមិនត្រូវបានគេដឹងទេ៕

ប្រែសម្រួលៈ ណៃ តុលា

To Top