ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលសហព័ន្ធ បានចេញទិន្នន័យចុងក្រោយបង្អស់ឲ្យដឹងថា ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសឥណ្ឌា សរុបបានកើនឡើងដល់៣០.៧០៩.៥៥៧នាក់ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ ខណៈដែលអ្នកឆ្លងថ្មីមានចំនួន៤៥.៨៩២នាក់ ត្រូវបានចុះក្នុងបញ្ជី ក្នុងអំឡុងពេល២៤ម៉ោងកន្លងទៅនេះ នៅទូទាំងប្រទេស ។
ក្រៅពីនេះ ចំនួន៨១៧នាក់ បានស្លាប់ដោយសារជំងឺឆ្លងរាតត្បាត ចាប់តាំងពីព្រឹកថ្ងៃពុធ នាំឲ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់៤០៥.០២៨នាក់ ។
មានអ្នកជំងឺកូវីដ-១៩កំពុងព្យាបាលនៅក្នុង ប្រទេសចំនួន៤៦០.៧០៤នាក់ ដែលមានអ្នកជំងឺកើនឡើង៧៨៤នាក់ ក្នុងអំឡុងពេល២៤ម៉ោងកន្លងទៅនេះ ។
សរុបមានពលរដ្ឋចំនួន២៩.៨៤៨.៨២៥នាក់ បានជាសះស្បើយពីជំងឺ និងបានចាកចេញពីមន្ទីរពេទ្យវិញហើយ ក្នុងចំណោមអ្នកចាកចេញពីមន្ទីរ ពេទ្យក្នុងអំឡុងពេល២៤ម៉ោងកន្លងទៅនេះគឺមានចំនួន៤៤.២៩១នាក់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា