Covid-19

កូវីដ១៩ ៖ អ្នកឆ្លងថ្មី៩៨៨នាក់ ជា៨៩៧នាក់ និងស្លាប់៣០នាក់

ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជាបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដថ្មីចំនួន៩៨៨នាក់ទៀត ជាសះស្បើយចំនួន៨៩៧នាក់ និងស្លាប់ចំនួន៣០នាក់។

ក្នុងនោះករណីឆ្លងចូលសហគមន៍ចំនួន៧៨៩នាក់ និងអ្នកដំណើរពីបរទេសចំនួន១៩៩នាក់។

សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន៥៩០៤៥នាក់អ្នកជាសះស្បើយចំនួន៥០៩១៧នាក់ និងអ្នកស្លាប់ចំនួន៨៥៥នាក់៕

To Top