Covid-19

កូវីដ១៩៖ ខេត្តកំពង់ចាម រកឃើញអ្នកឆ្លងថ្មី ៨៣នាក់ ជាសះស្បើយ៧១នាក់ និងស្លាប់២នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីជាសះស្បើយចំនួន ៧១នាក់ និងករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៨៣នាក់ ក្នុងនោះ ក្រុងកំពង់ចាម ១៤នាក់, ស្រុកចំការលើ ០៣នាក់, ស្រុកកងមាស ០៧នាក់, ស្រុកកំពង់សៀម ១០នាក់, ស្រុកស្ទឹងត្រង់ ១១នាក់, ស្រុកបាធាយ ១៣នាក់, ស្រុកព្រៃឈរ ០៨នាក់, ស្រុកស្រីសន្ធរ ០១នាក់, ស្រុកជើងព្រៃ ១១នាក់ និងស្រុកកោះសូទិន ០៥នាក់ និងមានករណីស្លាប់ដោយសារកូវីដ-១៩ ចំនួន ០២នាក់ ក្នុងនោះស្ត្រីជនជាតិខ្មែរ អាយុ ៦២ឆ្នាំ នៅភូមិបន្ទាយថ្មី ឃុំសំរោង ស្រុកព្រៃឈរ, បុរសជនជាតិខ្មែរ អាយុ ៤៤ឆ្នាំ នៅភូមិភូមិក្តុយ ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម៕

To Top