Covid-19

ម៉ាឡេស៊ី មានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីជាង៩ពាន់នាក់ ខណៈអ្នកស្លាប់បន្ថែមទៀត៩១នាក់

កូឡាឡាំពួរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងកាលពីរាត្រីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ថា ម៉ាឡេស៊ី បានរាយការណ៍ថា មានករណីថ្មីនៃជំងឺកូវីដ-១៩បន្ថែមទៀតចំនួន៩.១០៥នាក់ ក្រសួងសុខាភិបាលបានឲ្យដឹងកាលពីថ្ងៃអាទិត្យដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់៨៣៦.២៩៦នាក់ ។

លោក Noor Hisham Abdullah អគ្គនាយកក្រសួងសុខាភិបាល បានលើកឡើងក្នុងសន្និសីទសារព័ត៌មានមួយថា ១៨នាក់ក្នុងចំណោមអ្នកឆ្លងជំងឺថ្មីនេះ គឺជាអ្នកនាំចូលពីខាងក្រៅ និង៩.០៨នាក់ ជាអ្នកឆ្លងក្នុងសហគមន៍ ។

អ្នកស្លាប់បន្ថែមទៀតចំនួន៩១នាក់ត្រូវបានគេរាយការណ៍ឲ្យដឹង ដែលនាំឲ្យចំនួនអ្នកស្លាប់បានកើនឡើងដល់៦.១៥៨នាក់ ។

អ្នកជំងឺប្រមាណ៥.១៩៤នាក់បានឲ្យទៅផ្ទះវិញ ក្រោយពីជាសះស្បើយពីជំងឺ ដែលនាំឲ្យចំនួនអ្នកជាសះស្បើយ និងចាកចេញទៅផ្ទះវិញកើនឡើងដល់៧៤២.២៩៧នាក់ ឬ៨៨,៨ភាគរយនៃអ្នកឆ្លងជំងឺទំាងអស់ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top