Covid-19

អាជ្ញាធរខេត្តព្រៃវែង បន្តរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន១១៧ នាក់ថ្មី និងស្លាប់ម្នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង បានចេញសេចក្ដីប្រកាសព័តមាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន១៧៧នាក់ បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១៣ មកពីខេត្តស្វាយរៀង ១២នាក់ មកពីក្បូងឃ្មុំ ២នាក់ និងមកពី កំពង់ឆ្នាំ១នាក់ និងមាន ករណីស្លាប់ម្នាក់ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២១។

ក្នុងនោះរួមមាន៖

១- ក្រុងព្រៃវែង ចំនួន ៥នាក់
២- ស្រុកកំចាយមារ ចំនួន ៦៨នាក់
៣-ស្រុកពាមរក៍ ចំនួន ៣៤នាក់
៤- ស្រុកបាភ្នំ ចំនួន ៩នាក់
៥- ស្រុកពោធិ៍រៀង ចំនួន ៩នាក់
៦- ស្រុកព្រះសេ្ដច ចំនួន ៨នាក់
៧- ស្រុកពារាំង ចំនួន ៨នាក់
៨- ស្រុកមេសាង ចំនួន ៦នាក់
៩- ស្រុកស្វាយអន្ទរ ចំនួន ៦នាក់
១០-ស្រុកកំពង់ត្របែក ចំនួន ៣នាក់
១១-ស្រុកពាមជរ ចំនួន ២នាក់
១២-ស្រុកកញ្ច្រៀច ចំនួន ២នាក់
១៣-ស្រុកសុីធរកណ្ដាល ចំនួន ២នាក់
១៤- មកពីខេត្តស្វាយរៀង ចំនួន ១២នាក់
១៥-មកពីខេត្តក្បួងឃ្មុំ ចំនួន ២នាក់
១៦-មកពីខេត្តកំពង់ឆ្នាំង ចំនួន ១នាក់

បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ១៧៧នាក់ខាងលើ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្ត និងតាមមន្ទីរពេទ្យបង្អែកស្រុក របស់ពួកគេនីមួយៗ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ខេត្តព្រៃវែង មានអ្នងឆ្លងជំងឺកូវីដ១៩ សរុបចំនួន ២,៤៧៨នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ១,៤៥៩នាក់ និងកំពុងសម្រាកព្យាបាល ៩៨១នាក់ ស្លាប់៣៨នាក់៕

To Top