Covid-19

ខេត្តកំពង់ចាម និង បន្តចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋ ៥ស្រុកទៀតនៅក្នុងសប្តាហ៍នេះ

កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២១នេះ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យផែនការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋ ៥ ស្រុកទៀត ដែលមានចំនួនប្រមាណជាជាង ៤០ម៉ឺននាក់។

តាមមន្ត្រីរដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំផែនការបន្ត ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋចំនួន ៥ ស្រុកទៀត នៅក្នុងសប្តាហ៍នេះ ដែលពួកគាត់មានអាយុចាប់ពី ១៨ឆ្នាំឡើង និងបានចុះឈ្មោះជាមួយអាជ្ញាធរឃុំ-សង្កាត់ ។
ស្រុកទាំង ៥ ដែលត្រូវបន្តយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនោះ មានដូចជា ស្រុកស្ទឹងត្រង់, ស្រុកចំការលើ, ស្រុកស្រីសន្ធរ, ស្រុកកងមាស ,និងស្រុកោះសូទិន។

មន្ត្រីដដែលបានឲ្យដឹងទៀតថា ក្នុងយុទ្ធនាការខាងលើនេះ រដ្ឋបាលខេត្ត បានជម្រុញការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្ត ប្រមាណជាជាង ៤០ម៉ឺននាក់ទៀតនេះ ឲ្យបានរួចរាល់ ១០០% នៅពាក់កណ្តាលខែ សីហា ឆ្នាំ២០២១ ខាងមុខនេះ ៕

To Top