Covid-19

កូវីដ-១៩ ដែលតា (Delta) កំពុងវាយលុកអាមេរិក គួរអោយភ័យខ្លាច

នៅពេលដែលយើងមិ នទាន់ឆ្លងកូវីដ-១៩ គឺយើងកាន់តែ ប្រុងប្រយ័ត្នខ្ពស់បំផុត!
នៅពេលនេះ កូវីដ-១៩ បម្លែងឈ្មោះ (Delta) កំពុងឆ្លងរាលដាល យ៉ាងលឿន (កើន៧០%) នៅសហរដ្ឋអាមេរិក។ រីឯនៅកន្លែងស្នាក់នៅរបស់កីឡាករ ទៅចូលរួមប្រកួតកីឡា អូឡាំពិក នៅជប៉ុន (Tokyo Olympic village) ក៏មានអ្នកឆ្លងកូវីដ-១៩ គួរអោយព្រួយបារម្ភ ផងដែរ។ ក្នុងតំបន់អាស៊ាន កូវីដ-១៩ Delta កំពុងវាយលុកខ្លាំង ទៅលើថៃ ឥណ្ឌូនេស៊ី និងវៀតណាម។

កូវីដ១៩ Delta នេះ បានចូលមកដល់ កម្ពុជាយើងហើយ! បើបានឆ្លងហើយ គឺចម្លងពីម្នាក់ ទៅម្នាក់ទៀត លឿនណាស់!


ខ្ញុំនៅសង្កេតឃើញបងប្អូនមួយចំនួន ជាពិសេសនៅតាមកន្លែងលក់ដូរ តាមដងផ្លូវសាធារណៈរួមទាំងបន្លែ ត្រី សាច់ គឺមិនពាក់ម៉ាស ។ ខ្ញុំ ក៏បានឃើញ កុមារតូចៗ លក់ផ្កា និងលក់ផ្លែឈើដាក់ក្នុងកញ្ចប់ស្បោង គោះទ្វារថយន្តអ្នកបើកបរ ដោយមិនពាក់ម៉ាស់។ ទាំងចំពោះអ្នកទិញ (បង្ហើបទិញតាមកញ្ចក់ឡាន) និងអ្នកអោយទាន (បង្ហើបកញ្ចក់ឡាន អោយលុយ) គឺងាយឆ្លងកូវីដ១៩។


ម៉ោងនេះ នាទីនេះ គឺជាពេលវេលាដែលយើង ត្រូវតែបង្កើនការប្រុងប្រយ័ត្ន ខ្ពស់បំផុត ចំពោះសុខភាព អាយុជីវិត ផ្ទាល់ខ្លួន! អាយុជីវិតយើង និងក្រុមគ្រួសារ គឺយើង ជាអ្នកថែរក្សាការពារដោយខ្លួនឯង។ ៣-ការពារ ៣-កុំ និង ដុសលាងសម្អាតមុខមាត់ដៃ និងពាក់ម៉ាសជាប់ជានិច្ច កុំទៅទីកន្លែងមានមនុស្សច្រើន បើគ្មានការងារអ្វីសំខាន់ចាំបាច់ទេ គួរតែនៅផ្ទះ ឬធ្វើការពីផ្ទះគឺមានសុវត្ថិភាពជាង។

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់ និងស្នាមញញឹម និងសូម មានចិត្តអាណិតស្រឡាញ់ ពលរដ្ឋយើង គ្រប់ទីកន្លែង ដោយគ្មានការរើសអើង៕

(ហ្វេសប៊ុកផេក Duong Dara)

To Top