Covid-19

ក្រសួងសុខាភិបាលថៃ ប្រកាសពីអ្នកស្លាប់ ដោយសារវីរុសកូវីដ១៩ ចំនួន ៨០នាក់ទៀត និងរកឃើញឆ្លងថ្មី ១១ ៣០៥ ករណី

បរទេស៖ ក្រសួងសុខាភិបាលសាធារណៈរបស់ប្រទេសថៃ បានរាយការណ៍នៅព្រឹកថ្ងៃអង្គារនេះថា មានអ្នកស្លាប់ដោយសារវីរុស Covid-19 ថ្មីចំនួន ៨០ នាក់ និងមានករណីថ្មីចំនួន ១១ ៣០៥ ករណី ត្រូវបានរកឃើញ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា ករណីឆ្លងថ្មីចំនួន ១០.៧១០ នាក់ ត្រូវបានរកឃើញក្នុងចំណោមប្រជាជនទូទៅ និង ៥៩៥ នាក់ទៀត គឺរកឃើញក្នុងចំណោមអ្នកទោសនៅក្នុងពន្ធនាគារ។

យ៉ាងណាក៏ដោយ នៅក្នុងប្រទេសថៃ ក្នុងរយៈពេល ២៤ ម៉ោងមកនេះ ក៏មានអ្នកជំងឺកូវីដ-19 ចំនួន ៦ ៥៥៧ នាក់ ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញបានជាសះស្បើយ ហើយត្រូវបានបញ្ជូនចេញពីមន្ទីរពេទ្យ។

សូមបញ្ជាក់ថា ចំនួនអ្នកស្លាប់ដោយសារវីរុសនេះនៅប្រទេសថៃ បានកើនឡើងដល់ ៣ ៤០៨ នាក់ ក្នុងរលកឆ្លងវីរុសទី ៣ និង អ្នកស្លាប់សរុប ៣ ៥០២ នាក់ ចាប់តាំងពីវីរុសកូរ៉ូណានេះ បានផ្ទុះឡើងដើមឆ្នាំដើមឆ្នាំមុនក្នុងប្រទេសនេះ៕

ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top