Covid-19

លោកយាយកើតកូវីដ១៩ បានស្លាប់ចោល លោកតាហើយ

ភ្នំពេញ ៖ តាមការផ្សព្វផ្សាយរបស់មន្ទីរសុខាភិបាលខេត្តបាត់ដំបងបានឲ្យដឹងថា លោកយាយ ជឹម ជន អាយុ៨២ឆ្នាំ ត្រូវជាប្រពន្ធលោកតា សាំង ម៉ោញ អាយុ៨៧ឆ្នាំដែលកើតជំងឺកូវីដ​១៩​ទាំង២នាក់ បានទទួលអនិច្ចកម្មនៅវេលាម៉ោង៤និង១៥នាទីទៀភ្លឺ ថ្ងៃទី២២ កក្កដា ២០២១។

តាលោក លោកយាយទាំង២បានសម្រាកព្យាបាលនៅមណ្ឌលព្យាបាលជំងឺកូវីដ១៩ កម្រិតធ្ងន់ នៃមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ។

សូមបញ្ជាក់ថា លោកតា លោកយាយ ទាំង២រនាក់បានចេញរោគសញ្ញានៅថ្ងៃ១០ កក្កដា ហើយត្រូវបានយកវត្ថុវិភាគនៅមន្ទីរពេទ្យបង្អែកឯកភ្នំ នាថ្ងៃ១២ កក្កដា លទ្ធផលវិជ្ជមានទាំង២នាក់ ។ ដោយសារស្ថានភាពសុខភាពរបស់ពួកគាត់ធ្ងន់ធ្ងរ មន្ទីរពេទ្យបង្អែកឯកភ្នំ ក៏បានបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង៕

To Top