Covid-19

ឥណ្ឌាបដិសេធរបាយការណ៍ ដែលថា អ្នកស្លាប់ដោយកូវីដ១៩ នៅឥណ្ឌា អាចមានជាង៤លាននាក់ លើសតួលេខរដ្ឋាភិបាល១០ដង

បរទេស៖ ក្រុមអ្នកស្រាវជ្រាវមកពីមជ្ឈមណ្ឌលសម្រាប់ការអភិវឌ្ឍសកល ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានគណនាចំនួនអ្នកស្លាប់បន្ថែមទៀតនៅក្នុងប្រទេសឥណ្ឌាពីបុព្វហេតុណាមួយក្នុងពេលមានជំងឺរាតត្បាតរហូតដល់ថ្ងៃទី ២១ ខែមិថុនា។ ពួកគេក៏បានអនុវត្តការប៉ាន់ស្មាននៃអត្រាមរណភាពនៃការឆ្លងមេរោគ និងបានរកឃើញថាការស្លាប់គឺអាចលើសពីចំនួនប្រកាសរបស់រដ្ឋាភិបាលលើសគឺប្រហែល ១០ ដងនៃចំនួនអ្នកស្លាប់ផ្លូវការរបស់កូវីដ១៩ នៅក្នុងប្រទេសដោយអ្នកស្លាប់គឺអាចកើនដល់ជាង ៤លាននាក់។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រសួងសុខាភិបាលឥណ្ឌាបានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍ ដោយបានច្រានចោលនូវការអះអាងថា ចំនួនអ្នកស្លាប់ផ្លូវការនៃ COVID-១៩ របស់ប្រទេសឥណ្ឌា ត្រូវបានគេវាយតម្លៃទាប។ ក្រសួងសុខាភិបាលរបស់ប្រទេសឥណ្ឌា បញ្ជាក់ថាមកពីមូលហេតុតួលេខទាំងអស់នៃការស្លាប់ដោយសារ COVID- 19 គឺ “បំភាន់ទាំងស្រុង” ។

ការគន់គូរតួលេខអ្នកស្លាប់បន្ថែមត្រូវបានគេប៉ាន់ស្មានដោយផ្អែកទៅលើ ការស្លាប់របស់អ្នកឆ្លងមេរោគណាមួយគឺស្លាប់នៅទូទាំងប្រទេស ដោយក្រសួងសុខាភិបាលឥណ្ឌា បានបដិសេធចោលនូវការធ្វើអន្តរកម្មរវាងកត្តាផ្ទាល់និងប្រយោលផ្សេងៗដូចជាពូជសាសន៍ ជនជាតិភាគតិច, ក្រុមប្រជាជនទាកទងនឹងហ្សែន, កម្រិតនៃការប៉ះពាល់ទៅនឹងជំងឺដទៃទៀតនិងអភ័យឯកសិទ្ធិដែលជាប់ទាក់ទងមានការវិវត្តនៅក្នុងប្រជាជននោះ។

ទោះយ៉ាងណាក្រសួងបាននិយាយផងដែរថា ក្នុងអំឡុងពេលនៃរលកចម្លងទី២ដល់កំពូលនៃរោគឆ្លងរាលដាល ចាប់តាំងពីប្រព័ន្ធសុខាភិបាលទាំងមូលផ្តោតលើការដោះស្រាយស្ថានភាពកូវីដ១៩- ការរាយការណ៍និងការកត់ត្រាត្រឹមត្រូវ អាចត្រូវបានសម្របសម្រួល៕

ប្រែសម្រួលៈ ណៃ តុលា

To Top