Covid-19

អាជ្ញាធរខេត្តកំពង់ធំ បន្តរកឃើញអ្នកវិជ្ជមាន កូវីដ១៩ ចំនួន ២០នាក់ថ្មី និងជាសះស្បើយ ២៩នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ១៩ ចំនួន២០នាក់ថ្មី និងមានករណីជាសះស្បើយ ២៩នាក់។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១.៧៥០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ១.១០៦នាក់ និងកំពុងសម្រាកព្យាបាល៦០៥នាក់ ស្លាប់៣៩នាក់៕

To Top