Covid-19

អាមេរិក នឹងមិនបិទប្រទេសសាជាថ្មី ឡើយទោះដោយសារកូវីដពូជថ្មី Delta Variant ក្តី

បរទេស៖ យោងតាមការបញ្ជាក់របស់មន្ត្រីជំនាញ កំពូលរបស់អាមេរិកលោក Dr. Anthony Fauci កាលពីចុងសប្តាហ៍កន្លងទៅនេះបានលើក ឡើងថាប្រទេសអាមេរិកនឹងមិនធ្វើការ បិទប្រទេសសាជាថ្មីឡើយទោះ បីជាស្ថានភាពកំពុងធ្លាក់ចុះកាន់តែ អាក្រក់បំផុតដោយសារ បញ្ហាកូវីដពូជថ្មី Delta Variant ក្តី។

លោក Fauci បានថ្លែងបញ្ជាក់ប្រាប់ក្រុមការងាររបស់ ABC ថាកូវីដពូជថ្មីដែលកំពុងរីករាលដាលប៉ុន្តែធៀបទៅនឹងចំនួនពលរដ្ឋអាមេរិក ដែលបានទទួលវ៉ាក់សាំងមានន័យ ថាអាមេរិកនឹង អាចបញ្ចៀសខ្លួនចេញពីការបិទខ្ទប់សាជាថ្មី។

យោងតាមការស្រាវជ្រាវតួលេខ ដោយកាសែតរ៉យទ័របានរកឃើញថា ចំនួនជាមធ្យមនៃការឆ្លងវិរុសកូវីដនៅក្នុងប្រទេសអាមេរិក គឺមានការកើនឡើងរហូតទៅដល់២ដង ក្នុងរយៈពេលត្រឹមតែ១០ថ្ងៃ ចុងក្រោយនេះប៉ុណ្ណោះ។

ផ្ទាំងពាណិជ្ជកម្ម

គួរឲ្យដឹងដែរថាមកដល់ពេលនេះពលរដ្ឋអាមេរិក ប្រមាណជា៥៨ភាគរយ គឺទទួលបានវ៉ាក់សាំងយ៉ាងហោចណាស់១ដូស រួចមកហើយប៉ុន្តែល្បឿនបានធ្លាក់ចុះ បន្តិចប៉ុន្មានសប្តាហ៍ចុងក្រោយមុននឹងវា បានកើនឡើងខ្លាំងមកវិញ៕

ប្រែសម្រួល៖ស៊ុនលី

To Top
×