ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ករណីរកឃើញវិជ្ជមានកូវីដ១៩ ចំនួន៩៤នាក់ថ្មី និងមានករណីជាសះស្បើយ៤០នាក់។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១នេះ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣.៦៨៧នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ២.១៤៣នាក់ និងកំពុងសម្រាកព្យាបាល១.៤៩៩នាក់ ស្លាប់៤៥នាក់៕





