Covid-19

ទីក្រុង ហាណូយ ត្រៀមគ្រែចំនួន ៨ ០០០ សម្រាប់អ្នកជំងឺកូវីដ១៩ ក្នុងលក្ខខណ្ឌ ៣ ផ្សេងគ្នា

ហាណូយ៖ ទីក្រុងហាណូយ ប្រទេសវៀតណាម មានផែនការរៀបចំគ្រែចំនួន ៨ ០០០ គ្រែ សម្រាប់អ្នកជំងឺកូវីដ -១៩ ក្នុងលក្ខខណ្ឌ ៣ ផ្សេងគ្នារួមមានមធ្យម ធ្ងន់ធ្ងរ និងធ្ងន់ធ្ងរខ្លាំង។

យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា ផែនការនេះត្រូវបានចុះហត្ថលេខាដោយប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Chu Ngọc Anh កាលពីថ្ងៃអាទិត្យ។

ដើម្បីអនុវត្តផែនការនេះ គណៈកម្មាធិការប្រជាជនទីក្រុង Chu Ngọc Anh បានស្នើសុំឱ្យមានការសហការគ្នានៃប្រព័ន្ធនយោបាយ នាយកដ្ឋានវិស័យ និងអង្គការពាក់ព័ន្ធទាំងអស់។

ផែនការនេះនឹងត្រូវអនុវត្តជាបីដំណាក់កាល ដែល ដំណាក់កាលទី ១ គឺរៀបចំគ្រែចំនួន ២ ០០០ នៅក្នុងព្រឹត្តិការណ៍ដែលទីក្រុងមានអ្នកជំងឺ ១០ ០០០ នាក់។ ដំណាក់កាលទី ២ នឹងត្រូវរៀបចំបន្ថែមគ្រែចំនួន ៤ ០០០ បន្ថែមទៀត ក្នុងករណីទីក្រុងមានអ្នកឆ្លង ២០ ០០០ នាក់ និង ដំណាក់កាលចុងក្រោយនឹងត្រូវរៀបចំគ្រែចំនួន ៨ ០០០ ក្នុងករណីដែលទីក្រុងមានអ្នកឆ្លងជំងឺកូវីដ ១៩ ចំនួន ៤០ ០០០ នាក់៕

ប្រែសម្រួលៈ ណៃ តុលា

To Top