Covid-19

កូវីដ១៩៖ ខេត្តកំពង់ចាម រកឃើញករណីឆ្លងថ្មី៣៦នាក់ ជាសះស្បើយ៧២នាក់ និងស្លាប់២ នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នេះ បានចេញ សេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៣៦នាក់ថ្មី និងមានករណី ជាសះស្បើយចំនួន៧២នាក់ និងស្លាប់២នាក់។

ក្នុងនោះ ក្រុងកំពង់ចាម ១៤នាក់, ស្រុកកំពង់សៀម ០៦នាក់, ស្រុកកងមាស ០៣នាក់, ស្រុកកោះសូទិន ០១នាក់, ស្រុកចំការលើ ០៤នាក់, ស្រុកបាធាយ ០១នាក់, ស្រុកព្រៃឈរ ០៣នាក់, ស្រុកស្ទឹងត្រង់ ០៣នាក់ និងមកពីខេត្តត្បូងឃ្មុំ ០១នាក់ ក្នុងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១

ដោយឡែក ចំពោះករណីស្លាប់ដោយសារកូវីដ-១៩ ចំនួន ០២ករណី ក្នុងនោះ បុរសជនជាតិខ្មែរ អាយុ ៥៤ឆ្នាំ រស់នៅភូមិតំបែរ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ និងស្ត្រីជនជាតិខ្មែរអាយុ ៤៩ឆ្នាំ រស់នៅភូមិអំពិលធំ ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម៕

To Top