ភ្នំពេញ៖រដ្ឋបាលខេត្តកោះកុង បានសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១០នាក់ថ្មី ខណៈមានករណីជាសះស្បើយចំនួន២៧នាក់ និងស្លាប់២នាក់ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១។
ចំពោះករណីដោយសារជំងឺកូវីដ១៩ ចំនួន២នាក់រួមមាន៖
១/បុរសជនជាតិខ្មែរ ឈ្មោះ ចាន់ ភារៈ អាយុ៣៧ឆ្នាំ រស់នៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
២/ ស្រ្តីជនជាតិខ្មែរ ឈ្មោះ សែន ចាន់ណា អាយុ៥៤ឆ្នាំ រស់នៅភូមិកោះស្ដេច ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង៕





