ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញ ករណីវិជ្ជមានកូវីដ-១៩ ចំនួន៦៤នាក់ថ្មី ខណៈមានករណីជាសះស្បើយចំនួន៧៧នាក់និងស្លាប់ ចំនួន៤នាក់ ក្នុងមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១២ និងមកពីខេត្តកណ្ដាល នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១។
បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ៦៤នាក់ ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុកនីមួយៗ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ខេត្តព្រៃវែង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៥.៣៣៩នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៤.៦០៦នាក់ និងកំពុងសម្រាកព្យាបាល៦៣៣នាក់ ស្លាប់១០០នាក់៕



