Covid-19

NBC News៖ អាមេរិក បោះចោលវ៉ាក់សាំងការពារជំងឺកូវីដ១៩ជាង ១៥លានដូស ចាប់តាំងពីខែមីនាមក

បរទេស៖ យោងតាមទិន្នន័យពីមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺអាមេរិក (CDC) ដែលទទួលបានដោយព័ត៌មាន NBC News គឺថា ចាប់តាំងពីថ្ងៃទី ១ ខែមីនាមក វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ជាង ១៥,១ លានដូស ត្រូវបានបោះចោល ដោយឱសថស្ថាន និងរដ្ឋាភិបាលនៃរដ្ឋនានា។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា សង្វាក់ឱសថស្ថានអាមេរិកចំនួន ៤ គឺ Walgreens, CVS, Walmart និង Rite Aid – ទាំងអស់បានរាយការណ៍ពីការចោលវ៉ាក់សាំងជាង ១,១ លានដូស ក្នុងកំឡុងពេលប្រាំមួយខែ។

Walgreens បានកត់ត្រាចំនួនវ៉ាក់សាំងការពារជំងឺកូវីដ ១៩ សរុបចំនួន ២,៦ លានដូស ដែលបានបោះចោល ច្រើនជាងឱសថស្ថានដទៃទៀតឬរដ្ឋាភិបាលក្នុងតំបន់ ដែលទទួលខុសត្រូវក្នុងការចាក់ថ្នាំ។ CVS នៅពីក្រោយរបាយការណ៍ថា វ៉ាក់សាំង ២,៣ លានដូស ត្រូវបានបោះចោល ។

គួរកត់សម្គាល់ថា CDC មិនត្រូវការរបាយការណ៍នេះពីរដ្ឋ ឱសថស្ថាន ឬកន្លែងផ្សេងទៀត ដែលគ្រប់គ្រងវ៉ាក់សាំង COVID-19 ឡើយ។

ព័ត៌មាន NBC បានលម្អិតថា ក្នុងករណីរដ្ឋ Michigan ទិន្នន័យពី CDC បង្ហាញថា មានតែវ៉ាក់សាំងកូវីដ ១៩ តិចតួច ប៉ុណ្ណោះដែលត្រូវបានចោលនៅក្នុងរដ្ឋចាប់តាំងពីខែមីនា។ ទោះយ៉ាងណានាយកដ្ឋានសុខភាព និងសេវាកម្មមនុស្សរបស់រដ្ឋ Michigan បានបញ្ជាក់ប្រាប់ថា វ៉ាក់សាំងការពារជំងឺកូវីដ ១៩ យ៉ាងតិច ២៥៧ ៦៧៣ ត្រូវបានគេបោះចោលក្នុងកំឡុងពេលនេះ៕

ប្រែសម្រួលៈ ណៃ តុលា

To Top