Covid-19

ក្រសួងសុខាភិបាល អនុញ្ញាតឲ្យមន្ទីរសំរាកព្យាបាល មេត្រូII ក្នុងខណ្ឌដូនពេញ ព្យាបាលអ្នកជំងឺកូវីដ-១៩

ភ្នំពេញ ៖ ក្រសួងសុខាភិបាលបានអនុញ្ញាតឲ្យមន្ទីរសំរាកព្យាបាលឯកជនឈ្មោះ មេត្រូ II មានទីតាំងផ្ទះលេខ២៨ប៊ីស ផ្លូវលេខ១៧២ សង្កាតផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ទទួលពិនិត្យថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ ។ នេះបើយោងតាមលិខិតរបស់ក្រសួងចុះហត្ថលេខាដោយលោកវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេស នៃក្រសួងសុខាភិបាល កាលពីពេលថ្មីៗនេះ ៕

To Top