Covid-19

កូវីដ១៩៖ ឆ្លងថ្មី ៦២៨នាក់ ជាសះស្បើយ ៤៨៦នាក់ និងស្លាប់ ១៧នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន ៦២៨នាក់ ជាសះស្បើយ ៤៨៦នាក់ និងស្លាប់ ១៧នាក់។

ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៦២៨នាក់ មានករណីឆ្លងសហគមន៍ ៥០៧នាក់ និងអ្នកដំណើរពីបរទេស ១២១នាក់។

សូមរំលឹកថា គិតត្រឹមព្រឹក ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១នេះ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១០៥.៣៤៤នាក់ ក្នុងនោះមានអ្នកជាសះស្បើយ ៩៨.១៨៦នាក់ និងអ្នកស្លាប់ ២.១៤០នាក់ ៕

To Top