Covid-19

ថ្ងៃនេះសិង្ហបុរី មានករណីឆ្លងជំងឺកូវីដ-១៩ រហូតដល់ជាង ១៥០០ករណី

សិង្ហបុរី៖ ប្រទេសសិង្ហបុរី បានរាយការណ៍ពីករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ១,៥០៤ករណី ដែលធ្វើឱ្យចំនួនឆ្លងសរុបនៅក្នុងប្រទេស កើនឡើងដល់ ៨២,៨៦០ករណី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ក្រសួងសុខាភិបាលបានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានថា ក្នុងចំណោមករណីថ្មីនេះមាន ១,២១៨ករណី ជាការចម្លងនៅក្នុងសហគមន៍ ២៧៣ករណីនៅក្នុងអន្តេវាសិកដ្ឋានចំណាកស្រុកនិង ១៣ ករណី ត្រូវបាននាំចូល។

ក្រសួងសុខាភិបាលបានឲ្យដឹងថា ករណីសរុបចំនួន ១,១២០ ករណី បច្ចុប្បន្នត្រូវបានគេដាក់នៅក្នុងមន្ទីរពេទ្យដោយ មាន ១៦៣ ករណីនៃជំងឺធ្ងន់ធ្ងរ ដែលត្រូវការការបន្ថែមអុកស៊ីសែន និង ២៣ ករណីស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅក្នុង ICU ។

ប្រជាជនក្នុងស្រុកចំនួន ៨២ ភាគរយបានបញ្ចប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួនពីរដូស ហើយ ៨៤ ភាគរយបានទទួលយ៉ាងហោចណាស់មួយដូស នេះបើយោងតាមក្រសួង។

គួរបញ្ជាក់ថា ស្ត្រីជនជាតិសិង្ហបុរីអាយុ ៩៣ ឆ្នាំម្នាក់ និងស្ត្រីសិង្ហបុរីអាយុ ៧១ ឆ្នាំម្នាក់ទៀត បានស្លាប់ដោយសារផលវិបាក ដោយសារការឆ្លងមេរោគកូវីដ ១៩ កាលពីថ្ងៃព្រហស្បតិ៍ ហើយអ្នកស្លាប់សរុបកើនឡើងដល់ ៧០នាក់៕

ដោយ ឈូក បូរ៉ា

To Top