ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជាបានបន្ត រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៣២នាក់ទៀត តាមលទ្ធផលតេស្ត PCR ខណៈជាសះស្បើយចំនួន៣០នាក់ និងស្លាប់ចំនួន៤នាក់ ដោយ៣នាក់មិនបានចាក់វ៉ាក់សាំង។
ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន២៥នាក់ និងអ្នកដំណើរពីបរទេសចំនួន៧នាក់។
គិតត្រឹមព្រឹក ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន១២០ ០០៩នាក់ អ្នកជាសះស្បើយចំនួន ១១៦ ៣៨៧នាក់ និងអ្នកស្លាប់ចំនួន ២ ៩១៨នាក់៕