Covid-19

កូវីដ ៖ ឆ្លងថ្មី២៥នាក់ ជា២២នាក់ និងស្លាប់៤នាក់

ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន២៥នាក់ទៀត តាមលទ្ធផ លតេស្ត PCR ខណៈជាសះស្បើយចំនួន២២នាក់ និងស្លាប់ចំនួន៤នាក់ ដោយ២នាក់មិនបានចាក់វ៉ាក់សាំង ។

ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន១៩នាក់ និងអ្នកដំណើរពីបរទេសចំនួន៦នាក់។

គិតត្រឹមព្រឹក ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន១២០ ១១២នាក់ អ្នកជាសះស្បើយចំនួន១១៦ ៤៨៨នាក់ និងអ្នកស្លាប់ចំនួន ២ ៩៣៥នាក់៕

To Top