ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ថា ក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រទេសវៀតណាម បានរាយការណ៍ថា មានករណីថ្មីនៃអ្នកឆ្លងជំងឺកូវីដ-១៩ គិតត្រឹមថ្ងៃចន្ទនេះមានចំនួន១៣.៧៧០នាក់ ក្នុងនោះរាប់ទាំង១៣.៧៥៨នាក់អ្នកឆ្លងជំងឺក្នុងស្រុក និង១២នាក់ជាអ្នកនាំចូល ។
ភាគច្រើននៃករណីសហគមន៍ត្រូវបានរកឃើញនៅតំបន់ភាគខាងត្បូង ក្នុងនោះរាប់ទាំង១.៥៥៤នាក់ នៅក្រុងហូជីមិញ ហើយ៩១៣នាក់ នៅខេត្ត Can Tho និងចំនួន ៧១៩នាក់ នៅខេត្ត Tay Ninh ។ រដ្ឋធានីរបស់វៀតណាម ហាណូយក៏បានកត់ត្រាចំនួនខ្ពស់នៃករណី៤២៩នាក់គិតត្រឹមថ្ងៃចន្ទនេះ ។
ការឆ្លងជំងឺដែលនាំឲ្យចំនួន សរុបកើនឡើងដល់១.២២៤.១១០នាក់ ជាមួយគ្នានេះដែរ ចំនួន២៥.០៥៥នាក់ ។ ក្រសួងបាន ឲ្យដឹងដូច្នេះ ។ នៅទូទំាងប្រទេស អ្នកជំងឺកូវីដ-១៩ ចំនួន៩៧៤.៧២៤នាក់ បានជាសះស្បើយពីជំងឺកើនឡើងលើសពី១៦.០៨៨នាក់ គិតពីថ្ងៃអាទិត្យ ។
ក្រសួងបានឲ្យដឹងថា ជិត១២១លានដូសនៃវ៉ាក់សំាងកូវីដ-១៩ ក្នុងនោះរាប់ទំាងអ្នកចាក់ដូសទី២ប្រមាណ៥០លាននាក់ ។
គិតត្រឹមថ្ងៃចន្ទ ប្រទេសនេះបានចុះបញ្ជីដែលមានជាង១,២លាននាក់អ្នកឆ្លងជំងឺ កូវីដ-១៩ ក្នុងស្រុក គិតចាប់ពីថ្ងៃនៃរលកថ្មីៗនៅចុងខែមេសា ។ ក្រសួងបានដាក់ដូច្នេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា