Covid-19

កូវីដ ៖ ឆ្លងថ្មី២៣នាក់ ជា១៩នាក់ និងស្លាប់៥នាក់

ភ្នំពេញ ៖ ក្រសួងសុខាភិបាលប្រកាស រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន២៣នាក់ទៀត តាមលទ្ធផលតេស្ត PCR ខណៈជាសះស្បើយចំនួន១៩នាក់ និងស្លាប់ចំនួន៥នាក់ ដោយ៤នាក់មិនបានចាក់វ៉ាក់សាំង ។

ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន២០នាក់ និងអ្នកដំណើរពីបរទេសចំនួន៣នាក់។

គិតត្រឹមព្រឹក ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ ?កម្ពុជាមានអ្នកឆ្លងសរុបចំនួន១២០ ១៨៣នាក់ អ្នកជាសះស្បើយចំនួន ១១៦ ៥៤៨នាក់ និងអ្នកស្លាប់ចំនួន ២ ៩៤៩នាក់៕

To Top