សិង្ហបុរី៖ ប្រទេសសិង្ហបុរីបានរាយការណ៍ករណីថ្មីចំនួន ៣៧០ករណី នៃជំងឺកូវីដ-១៩ ដែលនាំឱ្យចំនួនករណីឆ្លងសរុបនៅក្នុងប្រទេសកើនឡើងដល់ ២៧៣,៣៦២ករណី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ក្នុងចំណោមករណីថ្មីនេះ ៣៥៥ ករណីស្ថិតនៅក្នុងសហគមន៍ ៤ ករណីនៅអន្តេវាសិកដ្ឋានពលករចំណាកស្រុក និង ១១ ករណីជាករណីនាំចូល នេះបើយោងតាមស្ថិតិដែលចេញផ្សាយដោយក្រសួងសុខាភិបាល (MOH) ។
ករណីសរុបចំនួន ៥៩២ករណី ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ដោយមាន ៣០ ករណីកំពុងឈឺធ្ងន់នៅក្នុងបន្ទប់ថែទាំដែលពឹងផ្អែកខ្លាំង (ICU) ។ អត្រាប្រើប្រាស់ ICU សរុបបច្ចុប្បន្នគឺ ៤៦,៩ភាគរយ។
គួរបញ្ជាក់ថា អ្នកជំងឺ៥នាក់ទៀត បានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនដល់ ៧៩៤នាក់៕
ដោយ ឈូក បូរ៉ា