Covid-19

ដើមឆ្នាំថ្មី! គ្មានករណីស្លាប់ ដោយសារកូវីដ១៩

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ដោយបញ្ជាក់ថា គ្មានករណីស្លាប់ ដោយសារជំងឺកូវីដ១៩ ខណៈមានករណីឆ្លងថ្មី១៤នាក់ ក្នុងនោះសុទ្ធតែជាប្រភេទ អីមីក្រុងទាំងអស់ និងមានករណីជាសះស្បើយ១២នាក់។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២២នេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១២០ ៥០៧នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ១១៦ ៩២៩នាក់ និងស្លាប់ ៣ ០១២នាក់៕

To Top