ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៤ ដើម្បីការពារកូវីដ១៩ រួចរាល់ហើយ នៅព្រឹកថ្ងៃ១៤ ខែមករា ឆ្នាំ២០២២ ។

សម្តេចតេជោបន្តថា គ្មានជម្រើសអ្វីឲ្យល្អជាង ការចាក់វ៉ាក់សាំង គួបផ្សំជាមួយវិធានការ សុខាភិបាល៣ការពារ និង៣កុំនោះទេ ។
សម្តេចថា ប្រពន្ធ និងកូនៗ ព្រមទាំងចៅៗរបស់សម្តេច ក៏មិនអាចការពារសម្តេចបានដែរ ។ និយាយរួមគ្មានអ្នកណា អាចការពារសម្តេចបានឡើយ គឺមានតែរូបខ្លួនឯងប៉ុណ្ណោះ ទើបអាចការពារខ្លួនបាន ។

សម្តេចនាយករដ្ឋមន្រ្តី ក៏នៅតែបន្តអំពាវនាវឲ្យជនរួមជាតិ ទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា ទាំងដូសមូលដ្ឋាន ទាំងដូសជំរុញ ដើម្បីការពារខ្លួនគ្រួសារ ភូមិ ឃុំ និងជាតិ ៕
