ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានជំរុញឲ្យសហរដ្ឋអាមេរិក គោរពយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ចិនតែមួយ និងសេចក្តីថ្លែងការណ៍រួម ចិន-អាមេរិកទាំងបី បញ្ឈប់ជាបន្ទាន់ នូវរាល់ទម្រង់នៃទំនាក់ទំនងផ្លូវការ ជាមួយតៃវ៉ាន់។
ដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ របស់សមាជិកសភាអាមេរិកមួយចំនួន បានបំពានយ៉ាងធ្ងន់ធ្ងរលើគោលការណ៍ចិនតែមួយ និងការកំណត់នៃសេចក្តីថ្លែងការណ៍រួម ចិន-អាមេរិកចំនួន៣ ហើយបានបញ្ជូនសញ្ញាខុសធ្ងន់ធ្ងរនៃការគាំទ្រ កងកម្លាំងបំបែកខ្លួន “ឯករាជ្យតៃវ៉ាន់” នេះបើតាមការលើកឡើងរបស់អ្នកនាំពាក្យលោក ចាវ លីជៀន បានឲ្យដឹងនៅក្នុងសន្និសីទ សារព័ត៌មានប្រចាំថ្ងៃមួយ។ .
លោកបានបន្តថា”ប្រទេសចិន សូមបដិសេធយ៉ាងដាច់អហង្ការ និងបដិសេធយ៉ាងម៉ឺងម៉ាត់ ចំពោះបញ្ហានេះ ហើយបានដាក់តំណាងយ៉ាងឱឡារិក ជាមួយភាគីអាមេរិក” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ដោយកត់សម្គាល់ថា ការបង្រួបបង្រួមរបស់ចិន គឺជានិន្នាការដែលមិនអាចបញ្ឈប់បាន នៃប្រវត្តិសាស្ត្រ លោក ចាវ បានលើកឡើងថា ការបង្ហាញដ៏ច្របូកច្របល់ ដែលធ្វើឡើងដោយអ្នកនយោបាយអាមេរិកមួយចំនួន និងអាជ្ញាធរតៃវ៉ាន់ គឺគ្រាន់តែត្រូវបានគ្របដណ្ដប់ ដោយដំណើរការបង្រួបបង្រួមរបស់ចិន ហើយមិនអាចផ្លាស់ប្តូរទិដ្ឋភាព ដែលមិនអាចបំបែកបានដែលប្រទេសចំនួន ១៨០ នៅលើពិភពលោកបានប្តេជ្ញាចិត្ត ចំពោះគោលការណ៍ចិនតែមួយ។
លោកបានបញ្ជាក់ថា “ការព្រមានយ៉ាងម៉ឺងម៉ាត់ ចំពោះអាជ្ញាធរតៃវ៉ាន់៖ ការប៉ុនប៉ងស្វែងរកការគាំទ្រពីបរទេស និងពឹងផ្អែកលើសហរដ្ឋអាមេរិក ដើម្បីស្វែងរកឯករាជ្យ នឹងបង្ហាញឱ្យឃើញដល់ទីបញ្ចប់”៕