ព្រឹត្តិការណ៍ប្រចាំថ្ងៃ

ចិន ជំរុញឲ្យអាមេរិក បញ្ឈប់ជាបន្ទាន់ នូវរាល់ទម្រង់ នៃទំនាក់ទំនងផ្លូវការ ជាមួយតៃវ៉ាន់

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានជំរុញឲ្យសហរដ្ឋអាមេរិក គោរពយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ចិនតែមួយ និងសេចក្តីថ្លែងការណ៍រួម ចិន-អាមេរិកទាំងបី បញ្ឈប់ជាបន្ទាន់ នូវរាល់ទម្រង់នៃទំនាក់ទំនងផ្លូវការ ជាមួយតៃវ៉ាន់។

ដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ របស់សមាជិកសភាអាមេរិកមួយចំនួន បានបំពានយ៉ាងធ្ងន់ធ្ងរលើគោលការណ៍ចិនតែមួយ និងការកំណត់នៃសេចក្តីថ្លែងការណ៍រួម ចិន-អាមេរិកចំនួន៣ ហើយបានបញ្ជូនសញ្ញាខុសធ្ងន់ធ្ងរនៃការគាំទ្រ កងកម្លាំងបំបែកខ្លួន “ឯករាជ្យតៃវ៉ាន់” នេះបើតាមការលើកឡើងរបស់អ្នកនាំពាក្យលោក ចាវ លីជៀន បានឲ្យដឹងនៅក្នុងសន្និសីទ សារព័ត៌មានប្រចាំថ្ងៃមួយ។  .

លោក​បាន​បន្ត​ថា​”ប្រទេស​ចិន​ សូម​បដិសេធ​យ៉ាង​ដាច់​អហង្ការ និង​បដិសេធ​យ៉ាង​ម៉ឺងម៉ាត់ ​ចំពោះ​បញ្ហា​នេះ ហើយ​បាន​ដាក់​តំណាង​យ៉ាង​ឱឡារិក​ ជាមួយ​ភាគី​អាមេរិក​” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ផ្ទាំងពាណិជ្ជកម្ម

ដោយកត់សម្គាល់ថា ការបង្រួបបង្រួមរបស់ចិន គឺជានិន្នាការដែលមិនអាចបញ្ឈប់បាន នៃប្រវត្តិសាស្ត្រ លោក ចាវ បានលើកឡើងថា ការបង្ហាញដ៏ច្របូកច្របល់ ដែលធ្វើឡើងដោយអ្នកនយោបាយអាមេរិកមួយចំនួន និងអាជ្ញាធរតៃវ៉ាន់ គឺគ្រាន់តែត្រូវបានគ្របដណ្ដប់ ដោយដំណើរការបង្រួបបង្រួមរបស់ចិន ហើយមិនអាចផ្លាស់ប្តូរទិដ្ឋភាព ដែលមិនអាចបំបែកបានដែលប្រទេសចំនួន ១៨០ នៅលើពិភពលោកបានប្តេជ្ញាចិត្ត ចំពោះគោលការណ៍ចិនតែមួយ។

 លោកបានបញ្ជាក់ថា “ការព្រមានយ៉ាងម៉ឺងម៉ាត់ ចំពោះអាជ្ញាធរតៃវ៉ាន់៖ ការប៉ុនប៉ងស្វែងរកការគាំទ្រពីបរទេស និងពឹងផ្អែកលើសហរដ្ឋអាមេរិក ដើម្បីស្វែងរកឯករាជ្យ នឹងបង្ហាញឱ្យឃើញដល់ទីបញ្ចប់”៕

To Top
×