ព្រឹត្តិការណ៍ប្រចាំថ្ងៃ

Update: អធិការបតីអាល្លឺម៉ង់ បញ្ជាក់ថា ណាតូ នឹងមិនដើរតួសកម្មក្នុងជម្លោះ នៅអ៊ុយក្រែននោះទេ

បឺលីន៖ អធិការបតីអាល្លឺម៉ង់ Olaf Scholz បានឲ្យដឹងថា ប្រទេសរបស់លោក និងអង្គការសន្ធិសញ្ញា អាត្លង់ទិកខាងជើង (NATO) នឹងមិនដើរតួនាទីយ៉ាងសកម្ម នៅក្នុងជម្លោះអ៊ុយក្រែននោះទេ ។

លោក Scholz បានឲ្យដឹងនៅក្នុងសន្និសីទ សារព័ត៌មានមួយបន្ទាប់ពី បានទៅទស្សនាបញ្ជាការប្រតិបត្តិការរបស់ Bundeswehr ថា “វាច្បាស់ណាស់ សម្រាប់ពួកយើងថា នឹងមិនមានការចូលរួម ផ្នែកយោធារបស់ណាតូ នៅក្នុងជម្លោះនេះទេ យើងនឹងច្រានចោល វាជាមួយនឹង អ្វីទាំងអស់ដែលយើងធ្វើ “។

លោក Scholz បានបន្ដថា រដ្ឋាភិបាលអាល្លឺម៉ង់នឹងប្រើប្រាស់ មធ្យោបាយការទូតទាំងអស់ “ដើម្បីធានាថាលទ្ធភាពនៃវិធីរួមគ្នា ចេញពីវិបត្តិនេះត្រូវបានប៉ុនប៉ង ទោះបីជាវាបានមកដល់ ពេលនេះហើយក៏ដោយ” ។

ទន្ទឹមនឹងនោះ លោកបានបន្ថែមថា វានឹងចាំបាច់ដើម្បីធានាថា គ្មានការវាយប្រហារណាមួយកើតឡើង លើទឹកដីរបស់ណាតូឡើយ។ លោក Scholz បានបន្ថែមថា កិច្ចខិតខំប្រឹងប្រែងដើម្បីធានាព្រំដែន របស់សម្ព័ន្ធមិត្តជាមួយរុស្ស៊ី និងអ៊ុយក្រែនត្រូវបានបង្កើនឡើង ប៉ុន្តែពួកគេជាអ្នកការពារសុទ្ធសាធ ហើយពួកគេនៅតែស្ថិតនៅលើទឹកដី របស់អូតង់៕

ប្រែសម្រួល ឈូក បូរ៉ា

To Top