ព្រឹត្តិការណ៍ប្រចាំថ្ងៃ

អ្នកជំនាញ៖ ស៊ុយអែត អាចប្រឈមមុខនឹងស្ថានភាពថាមពលកាន់តែអាក្រក់ នៅរដូវរងាខាងមុខនេះ

ស្ដុកហូម៖ អ្នកជំនាញមកពីទីភ្នាក់ងារថាមពលស៊ុយអែត បានព្រមានកាលពីថ្ងៃសៅរ៍ថា ស្ថានភាពថាមពលនឹងកាន់តែអាក្រក់ នៅរដូវរងាក្រោយ នៅក្នុងប្រទេសស៊ុយអែត នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ស៊ុយអែត ដែលធ្លាប់មានបទពិសោធន៍ តម្លៃថាមពលខ្ពស់ ពិសេសរួចហើយ អាចរំពឹងថា នឹងមានតម្លៃខ្ពស់ជាងនៅរដូវរងាបន្ទាប់ កាសែត Dagens Nyheter (DN) បានរាយការណ៍ដោយដកស្រង់សម្តីលោក Anders Wallinder ប្រធានផ្នែកសន្តិសុខ នៃការផ្គត់ផ្គង់នៅទីភ្នាក់ងារនេះ។

ជាផលវិបាកនៃជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន អឺរ៉ុប កំពុងព្យាយាមកាត់បន្ថយការពឹងផ្អែកថាមពលរបស់ខ្លួនលើរុស្ស៊ី។ មុនពេលមានជម្លោះ ៤០ភាគរយនៃឧស្ម័នធម្មជាតិ ដែលប្រើប្រាស់នៅអឺរ៉ុប ត្រូវបាននាំចូលពីប្រទេសរុស្ស៊ី។

នៅមុនរដូវរងាឆ្នាំ២០២៣/២០២៤ អឺរ៉ុប នឹងពឹងផ្អែក ទៅលើការដឹកជញ្ជូនឧស្ម័នធម្មជាតិរាវ (LNG) ពីសហរដ្ឋអាមេរិក និងមជ្ឈឹមបូព៌ា។ DN បានរាយការណ៍ថា ក្រៅពីមានតម្លៃថ្លៃជាងឧស្ម័នធម្មជាតិ គួរឱ្យកត់សម្គាល់ មានបញ្ហាប្រឈមជាក់ស្តែង ដូចជាប្រព័ន្ធបច្ចុប្បន្នផ្អែកលើការនាំចូល ពីភាគខាងកើត ដែលនឹងត្រូវជំនួសដោយស្ថានីយ សម្រាប់ការដឹកជញ្ជូនដែលមកពីទិសផ្សេង៕ ប្រែសម្រួល ឈូក បូរ៉ា

To Top