អ្នកប្រព្រឹត្តិណ៍គ្រឿងញៀន ត្រូវបានសមត្ថកិច្ចតាមចាប់ខ្លួន បានជាបន្តបន្ទាប់តាមអំណាច ដីកាតុលាការយក ទៅផ្តន្ទាទោស

កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ១៥និង ៣០នាទីនៅចំណុចភូមិស្លាបប៉ាង ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ស្របតាមការបញ្ជាដឹកនាំ របស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកបាណន់ បានដឹកនាំកម្លាំងអនុវត្តដីកាបង្គាប់ ឱ្យចាប់ខ្លួនរបស់ចៅក្រមជំនុំជម្រះ នៃសាលាដំបូងខេត្តបាត់ដំបង ចាប់ខ្លួនពិរុទ្ធជនម្នាក់ក្នុងករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តិនៅភូមិ ស្រែត្នោត ឃុំជីសាង ស្រុករតនមណ្ឌល ខេត្តបាត់ដំបងកាល ពីថ្ងៃទី២៣និង២៤ ខែ មករា ឆ្នាំ២០២៥។
ពេលនេះនគរបាល ស្រុករៀបចំបញ្ជូនមកផែនជំនាញ អនុវត្តបន្តតាមនីតិវិធី៕
ដោយ៖ ណារិទ្ធ|បាត់ដំបង|ដើមអម្ពិល
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
