អាជ្ញាធរស្រុកសំឡូត ខេត្តបាត់ដំបង អោយពលរដ្ឋប្រុងប្រយ័ត្ន ខណ:ទឹកភ្លៀងធ្លាក់ខ្លាំង ប៉ុន្មានថ្ងៃជាប់គ្នា

បាត់ដំបង៖ ដោយពិនិត្យឃេីញ ក្នុងប៉ុន្មានថ្ងៃនេះមានភ្លៀងធ្លាក់ ជាប្រចាំនៅភូមិសាស្រ្ត ស្រុកសំឡូត ខេត្តបាត់ដំបង ហេីយមកដល់ថ្ងៃនេះ ទឹកជំនន់បានហូរចាក់ យ៉ាងគំហុកចូលក្នុងស្ទឹង ព្រែក ប្រឡាយនានា ដែលជាប្រភពទឹកនិងបង្កការជន់លិចផ្លូវ លំនៅដ្ឋាននិងហេដ្ឋារចនាសម្ព័ន្ធ ដទៃទៀតក្នុងឃុំខ្លះនៃស្រុកសំឡូត។

ក្នុងស្ថានភាពបែបនេះ និងស្របតាមអនុសាសន៍ របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ

លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ ដំបង បានដាក់វិធានការជាបន្ទាន់ដល់កង កម្លាំងនគរបាលក្រុង ស្រុកនិងវរៈព្រំដែនគោកពាក់ព័ន្ធរួមទាំង កងកម្លាំងអន្តរាគមន៍របស់ស្នងការដ្ឋានផង ត្រៀមលក្ខណៈ មានកម្លាំង សម្ភារៈមធ្យោបាយ គ្រប់គ្រាន់ ដដេីម្បីធានាដោះស្រាយបញ្ហានេះដូចជា ការដឹកជញ្ជូនប្រជាពលរដ្ឋ ទ្រព្យសម្បត្តិ សត្វពាហនៈ ទៅ កាន់ទីទួលសុវត្ថិភាពដែលនៅជិតនោះឬសម្រួល ដល់ការធ្វើចរាចរណ៍។

ម៉្យាងទៀតជាការជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្បែរចំណុច ដែលងាយរងផលប៉ះពាល់ដោយបញ្ហាទឹកជំនន់នេះ សូមមេត្តាប្រុងប្រយ័ត្នខ្ពស់ និងរួមសហការជាមួយសម្ថកិច្ច នៅទីនោះដេីម្បីជួយអន្តរាគមន៍និងដោះស្រាយ ជូនបានទាន់ពេលវេលា៕








អត្ថបទ៖ ណារិទ្ធ|បាត់ដំបង|ដើមអម្ពិល
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
