DAP News

សេដ្ឋកិច្ច

កម្ពុជា-អូស្រ្តាលី ប្រកាសផ្សព្វផ្សាយ នឹងដាក់ឲ្យអនុវត្តផែនការ អភិវឌ្ឍន៍ សម្រាប់ឆ្លើយតបនឹងជំងឺ កូវីដ១៩នៅកម្ពុជា

ភ្នំពេញ៖ អូស្ត្រាលី និង កម្ពុជា នៅថ្ងៃ ពុធ ទី ០៩ ខែធ្នូ ឆ្នាំ ២០២ បាន ប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យ អនុវត្ត ផែនការអភិវឌ្ឍន៍ សម្រាប់ ឆ្លើយតប នឹងជំងឺ កូវីដ ៥-១៩ នៅ កម្ពុជា ( Cambodia COVID – 19 Development Response Plan )។

យោងតាមសេចក្តីប្រកាសព័ត៌មានរួម របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងស្ថានទូតអូស្រ្តាលី ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលបានឱ្យដឹងថា ក្នុង ស្មារតី ភាពជាដៃគូ រដ្ឋាភិបាល អូស្ត្រាលី ដោយ សហការ ជាមួយរាជរដ្ឋាភិបាល កម្ពុជា តាមរយៈ កិច្ច ពិគ្រោះ យោបល់ ជាបន្តបន្ទាប់ បាន រៀបចំផែនការ នេះ ដែល មាន សុពលភាព រហូតដល់ ខែមិថុនា ឆ្នាំ ២០២២ ដើម្បី តម្រង់ ទិស ការ គាំទ្រ របស់អូស្ត្រាលី សម្រាប់ ស្តារសេដ្ឋកិច្ច – សង្គមកម្ពុជា ពីវិបត្តិជំងឺកូវីដ ៨-១៩ ។ ផែនការនេះ បាន កំណត់អំពី ការគាំទ្រ របស់អូស្ត្រាលី សម្រាប់ ការស្ដារ កម្ពុជា តាមរយៈសសរស្តម្ភ ៣ គឺ ៖ ការធានាសន្តិសុខ ផ្នែកសុខាភិបាល , ស្ថិរភាពសង្គម និងបរិយាប័ន្ន និងការស្តារសេដ្ឋកិច្ច ។

លោក ផា ម្លូ កាង ឯកអគ្គរាជទូត អូស្ត្រាលី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា រដ្ឋាភិបាលអូស្ត្រាលី នឹងវិនិយោគ លើចង្កោមសកម្មភាព នៃសសរស្តម្ភ ទាំង ៣ ដើម្បី ស្តា រ សេដ្ឋកិច្ចនិងសង្គម កម្ពុជា ពី វិបត្តិជំងឺ កូវីដ -១៩ ។ ចង្កោម សកម្មភាព ទាំងនោះ រួមមាន ៖ ការ ធ្វើ ឱ្យ ប្រសើរ ឡើង គុណភាព និង ភាព ងាយស្រួល ក្នុងការ ទទួលបានសេវា សុខភាព តាម មន្ទីរពេទ្យ , ការ លើកកម្ពស់ យេនឌ័រ និង ពិការភាព ការជំរុញ ផលិតកម្មស្បៀង , ការ គាំទ្រដល់ការផ្លាស់ប្តូរ ប្រភពថាមពល , និង ការចូលរួម របស់ប្រជាពលរដ្ឋ ជាមួយ អាជ្ញាធរមូលដ្ឋាន ដើម្បីឆ្លើយតប នឹងជំងឺ ឬកូវីដ-១៩ ។ ដើម្បីអនុវត្ត ផែនការនេះ អូស្ត្រាលី គ្រោងផ្តល់ ហិរញ្ញប្បទាន ឥតសំណង ប្រមាណ ៨៥ លានដុល្លារ អាមេរិក ដល់កម្ពុជា ដែលជា ផ្នែកមួយ នៃកម្មវិធី សហប្រតិបត្តិការទ្វេភាគី ដែលកំពុងអនុវត្ត ។ ហិរញ្ញប្បទាន នេះជាការ ផ្តល់បន្ថែម លើហិរញ្ញប្បទាន ប្រមាណ ១៧០ លាន ដុល្លារ អាមេរិក ដែលលោក Scott Morrison នាយករដ្ឋមន្ត្រីអូស្រ្តាលី បានប្រកាសគាំទ្រ ដល់ការ ធ្វើសមាហរណកម្ម សេដ្ឋកិច្ច និងការអភិវឌ្ឍ ប្រទេស ក្នុងតំបនទន្លេមេគង្គ និងហិរញ្ញប្បទាន ប្រមាណ ៤៤៥ លាន ដុល្លារ អាមេរិក ដែល អូស្ត្រាលី បានប្តេជ្ញា ផ្តល់សម្រាប់ ការចែកចាយ វ៉ាក់សាំង ជំងឺកូវីដ ៥-១៩ ក្នុងតំបន់ អាស៊ីអាគ្នេយ៍ និង ប៉ាស៊ីហ្វិក ។

លោក ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រី ប្រតិភូ អម នាយករដ្ឋមន្ត្រី និង អគ្គលេខាធិការ គណៈកម្មាធិការ នីតិសម្បទា និង អភិវឌ្ឍន៍ កម្ពុជា បាន លើកឡើង ថា រាជរដ្ឋាភិបាលកម្ពុជា បាន វាយតម្លៃខ្ពស់ ចំពោះ គោលដៅចម្បង នៃផែនការ នេះ ក្នុង ការ ជួយ ការពារប្រជាជនកម្ពុជា ដែលរងផល ប៉ះពាល់ពីជំងឺកូវីដ ៨-១៩ និង គាំទ្រការស្តារ សេដ្ឋកិច្ច និង សង្គមកម្ពុជា ឆ្ពោះ ទៅកាន់ ឋានៈ ជាប្រទេស មានចំណូល មធ្យម ប្រកបដោយភាពធន់ នឹង វិបត្តិ និង បរិ យា ប័ ន្ន ។

ក្នុងពិធីនោះ លោករដ្ឋមន្ត្រី និង លោកឯកអគ្គរាជទូត បាន ចុះហត្ថលេខា លើ សេចក្តី ថ្លែងការណ៍ រួម ដើម្បី ធានា ប្រសិទ្ធភាព នៃ ការអនុវត្ត ផែនការអភិវឌ្ឍន៍ សម្រាប់ ឆ្លើយតប នឹង ជំងឺ កូវីដ ៥-១៩ នៅ កម្ពុជា ។

លោក ឈៀង យ៉ាណារ៉ា បានបញ្ជាក់ បន្ថែមថា អូស្ត្រាលី គឺជាដៃគូ អភិវឌ្ឍន៍បុរេសកម្ម មួយ ដែល បាន ចាត់វិធានការ តាំងពីដើមដំបូង ក្នុងការរៀបចំ ផែនការអភិវឌ្ឍន៍ សម្រាប់ ឆ្លើយតប នឹង ជំងឺ កូវីដ -១៩ នេះ ។ ផែនការនេះ បានបញ្ជាក់ ពីកិច្ចសហការ ដ៏ សំខាន់ក្នុងភាព ជាដៃគូ សម្រាប់ ការ អភិវឌ្ឍ រវាង រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអូស្ត្រាលី ។ រាជរដ្ឋាភិបាល កម្ពុជា បាន វាយតម្លៃខ្ពស់ ចំពោះផែនការនេះ ពិសេស សកម្មភាព អាទិភាព ដែល ផ្តោ ត លើ វិស័យ សំខាន់ ទាំង ៣ ដែល មាន សង្គតិភាព ជាមួយនឹង ផែនការ របស់ រាជរដ្ឋាភិបាល ក្នុងការស្តារ សេដ្ឋកិច្ច និងសង្គមកម្ពុជា ក្រោយ វិបត្តិ ជំងឺកូវីដ ៥-១៩ ។

ចុងបញ្ចប់ លោកទូត បានមានប្រសាសន៍ថា អគារដ៏មានតេជរិទ្ធិ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលយើងបានប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្ត ផែនការនេះ គឺជាអតីតទីស្នាក់ការ ក ណ្តាលរបស់អាជ្ញាធរបណ្តោះអាសន្ន របស់អង្គការសហប្រជាជាតិ នៅ កម្ពុជា ( UNTAC ) ។ ដោយ អូស្ត្រាលី បានបំពេញតួនាទី ចម្បង ក្នុងកិច្ច ដំណើរការ ឆ្ពោះទៅ រក សន្តិភាព នៅ កម្ពុជា ហើយ បច្ចុប្បន្ន អូស្ត្រាលី កំពុងបន្តតួនាទីសំខាន់ ក្នុងការផ្តល់ការគាំទ្រ ដល់កម្ពុជា សម្រាប់ស្តារសេដ្ឋកិច្ច និងសង្គម ដែលទទួលរង ផលប៉ះពាល់ ពីជំងឺ កូវី៥-១៩ ៕

To Top