DAP News

សេដ្ឋកិច្ច

បញ្ញើប្រាក់ ឬ ជំពាក់បំណុលគេរាល់ថ្ងៃ តើមានដឹងពីអត្រាការប្រាក់ គិតយ៉ាងមិចដែរឬអត់?

ការប្រាក់គឺជាចំនួនភាគរយនៃទំហំសាច់ប្រាក់ដែលអ្នកបញ្ញើរឬខ្ចី ពីធនគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អ្នកចងការប្រាក់ ឬកន្លែងបញ្ចាំផ្សេងៗ។  សូម្បីតែការផ្លាស់ប្តូរអត្រាការប្រាក់បន្តិចបន្តួច (0.1%) ក៏អាចមានផលប៉ះពាល់ធំធេងដែរ ដូច្នេះ វាចាំបាច់ក្នុងការតាមដានមើលថាតើ វាកើនឡើង ថយចុះ ឬស្ថិតនៅដដែរ។

ជាទូទៅការប្រាក់ គេបែងចែកជា ២ប្រភេទ គឺអត្រាការប្រាក់ជាក់ស្តែង ឬអត្រាការប្រាក់រស់ (effective rate) និងអត្រាការប្រាក់ថេរ ឬអត្រាការប្រាក់ងាប់ (flat rate) ហើយការប្រើប្រាស់នៃការប្រាក់នេះ គឺអាស្រ័យទៅលើម្ចាស់កម្ចីដែលអ្នកបានប្រើប្រាស់។ 

អ្វីទៅជា Effective rate ហើយគេប្រើប្រាស់នៅទីណា?

7

អត្រាការប្រាក់ជាក់ស្តែង ឬ Effective rate គឺជាការប្រាក់ដែលគិតនៃសមតុល្យប្រាក់ដើម។ ការប្រាក់នៃកម្ចីរបស់អ្នកនឹងថយចុះពីមួយខែទៅមួយខែ ព្រោះប្រាក់ដើមដែលអ្នកខ្ចីត្រូវបានសងរំលួសជាប្រចាំខែ។

ឧទាហរណ៍ថា អ្នកខ្ចីលុយពីបុគ្គល ក ចំនួន 1200ដុល្លារ រយៈពេល 1ឆ្នាំ ដោយអត្រាការប្រាក់ 1% ក្នុងមួយខែ (12%ក្នុងមួយឆ្នាំ) 

ដូច្នេះនៅខែទី១ អ្នកត្រូវបង់ 100$ និងការប្រាក់ 12$ បានសេចក្តីថា អ្នកសងថ្លៃដើម ចំនួន 100$ និងអោយការប្រាក់ទៅគេ 12$។

នៅខែទី២ សមតុល្យប្រាក់ដើមរបស់អ្នកនៅសល់តែ 1100$ ប៉ុណ្ណោះ (ព្រោះអ្នកបានសងថ្លៃដើម 100$ នៅខែទី១រួចហើយ)  ដូច្នេះ ការប្រាក់ដែលអ្នកត្រូវបង់ គឺ 11$ (ការប្រាក់នៃសមតុល្យប្រាក់ដើម)។

នៅខែទី៣ សមតុល្យប្រាក់ដើមរបស់អ្នកនៅសល់ 1000$ (សងថ្លៃដើមខែទី១ និង ខែទី២) ដូច្នេះការប្រាក់ជាក់ស្តែងរបស់អ្នកនឹងនៅសល់តែ 10$។ 

អត្រាការប្រាក់នឹងថយចុះរហូតទៅតាមសមតុល្យសាច់ប្រាក់ដែលអ្នកជំពាក់។

អី្វទៅជា Flat rate ហើយការប្រាក់នេះប្រើប្រាស់នៅទីណា?

អត្រាការប្រាក់ថែរ ឬ flat rate គឺជាការប្រាក់ដែលគិតស្មើរតាំងពីដើមរហូតដល់ចប់នៃលុយដែលអ្នកខ្ចី។ 

ឧទាហរណ៍ថា អ្នកខ្ចីលុយពីបុគ្គល ខ ចំនួន 1200$ រយៈពេល 1ឆ្នាំ ដោយអត្រាការប្រាក់ 1% ក្នុងមួយខែ (12%ក្នុងមួយឆ្នាំ) ដូច្នេះការប្រាក់របស់អ្នកចាប់ពីខែទី១ រហូតដល់ខែទី១២ គឺស្មើររហូត ដោយពុំមានថយចុះនោះទេ បានសេចក្តីថា ជារៀងរាល់ខែអ្នកត្រូវបង់ការប្រាក់ចំនួន 12$ បើទោះបីជាអ្នកសងថ្លៃដើមជាប្រចាំខែដដែរ។ អត្រាការប្រាក់ប្រភេទនេះ គឺហៅថាការថេរ ឬការងាប់។

អត្ថបទដោយ៖ Martin

To Top