សេដ្ឋកិច្ច

ក្រសួងពាណិជ្ជកម្មចិនថ្លែងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងចិន និងកម្ពុជា នឹងមានប្រសិទ្ធភាព និងការអនុវត្ត ជាផ្លូវការ នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២

យោងតាមព័ត៌មាន ដែលបានចេញផ្សាយ នៅលើវេបសាយ ក្រសួងពាណិជ្ជកម្មចិន «កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងរដ្ឋាភិបាល នៃ សាធារណៈរដ្ឋប្រជាមានិតចិន និងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា» (ខាងក្រោមហៅកាត់«កិច្ចព្រមព្រៀង») នឹងមានប្រសិទ្ធភាព និងការអនុវត្តជាផ្លូវការ នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ។

«កិច្ចព្រមព្រៀង» បានចុះហត្ថលេខាជាផ្លូវការ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ។ តាមការរៀបចំ ដោយ «កិច្ចព្រមព្រៀង» សមាមាត្រ នៃបញ្ជីផលិតផលពន្ធគយសូន្យ ក្នុងពាណិជ្ជកម្មទំនិញ រវាងប្រទេសទាំងពីរ បានឈាន ដល់ជាង ៩០ភាគរយ ហើយកិច្ច សន្យាការ បើទីផ្សារពាណិជ្ជកម្ម សេវាកម្ម ក៏បានបង្ហាញពីកម្រិតខ្ពស់បំផុត ដែលប្រទេសទាំង ពីបានផ្តល់ឱ្យដៃគូពាណិជ្ជកម្មសេរី ។ ទន្ទឹមនឹងនោះ ប្រទេសទាំងពីរ ក៏បានឯកភាព ពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគ និងធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការ ក្នុងគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” ពាណិជ្ជកម្មអេឡិចត្រូនិក សេដ្ឋកិច្ចនិងបច្ចេកវិទ្យា និងវិស័យផ្សេងៗទៀត ។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងចិននិងកម្ពុជា គឺជាព្រឹតិ្តការណ៍ថ្មីមួយក្នុង ការអភិវឌ្ឍ ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី ហើយនឹងជំរុញសុខុមាលភាព របស់សហគ្រាស និងប្រជាជន នៃប្រទេសទាំងពីរ ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top