DAP News

សេដ្ឋកិច្ច

Vietjetផ្តល់ជូនជើងហោះហើរកាន់តែច្រើនពីខេត្តសៀមរាប និងទូទាំងអាស៊ី

ភ្នំពេញ៖ ថ្ងៃទី  ខែតុលា ឆ្នាំ ២០២៤ – ក្រុមហ៊ុន Vietjet កំពុងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះពាណិជ្ជកម្ម និងវិស័យទេសចរណ៍នៅកម្ពុជា តាមរយៈការបង្កើនប្រេកង់ហោះហើរនៅលើផ្លូវដែលតភ្ជាប់ខេត្តសៀមរាបនៃប្រទេសកម្ពជា ជាមួយទីក្រុងហាណូយនៃប្រទេសវៀតណាម។ ចាប់ពីថ្ងៃទី ២៧ ខែតុលា ផ្លូវហោះហើរនេះ នឹងដំណើរការជារៀងរាល់ថ្ងៃ ដោយកើនឡើងពីជើងហោះហើរទៅមកចំនួន ៤ ដងក្នុងមួយសប្តាហ៍ ដោយផ្តល់នូវជម្រើសហោះហើរក្នុងតម្លៃសមរម្យបន្ថែមទៀតសម្រាប់អ្នកធ្វើដំណើរមកពីកម្ពុជា។

ឥឡូវនេះ អ្នកធ្វើដំណើរអាចរកទិញសំបុត្របានតាមរយៈគេហទំព័រ www.vietjetair.com និងកម្មវិធីទូរស័ព្ទ Vietjet Air។ អ្នក​ធ្វើ​ដំណើរ​កម្ពុជា​អាច​ទាញ​យក​អត្ថប្រយោជន៍​ពី​ការ​ប្រូម៉ូសិនដ៏ពិសេសនេះបាន ដោយគ្រាន់តែកក់​ជើង​ហោះហើរ​នៅ​ពេល​នេះ។ នៅថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៤ ចាប់ពីម៉ោង ១២:០០ ព្រឹក ដល់ម៉ោង ១១:៥៩ យប់ (UTC+7) អ្នកដំណើរអាចទទួលបានការបញ្ចុះតម្លៃរហូតដល់ ១០០% លើសំបុត្រអេកូ (*) ដោយប្រើលេខកូដប្រូម៉ូសិន VJ1010។ ការផ្តល់ជូនដ៏អស្ចារ្យនេះ មានសុពលភាពសម្រាប់ការធ្វើដំណើរដែលធ្វើឡើងនៅចន្លោះថ្ងៃទី ១ខែមករា ឆ្នាំ ២០២៥ និងថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៥ (**)។ លើសពីនេះ សំបុត្រតម្លៃ ០ ដុល្លាររាប់លាន (*) សំបុត្រនៅទូទាំងបណ្តាញទាំងអស់របស់ Vietjet អាចរកទិញបានរៀងរាល់ថ្ងៃសុក្រ។

សម្រាប់អ្នកដំណើរដែលស្វែងរកបទពិសោធន៍ល្អៗរាល់ពេលធ្វើដំណើរម្តងៗ Vietjet ក៏កំពុងផ្តល់ជូនការបញ្ចុះតម្លៃរហូតដល់ ៥០% លើថ្លៃសំបុត្រយន្តហោះពិសេស (*) សម្រាប់ការធ្វើដំណើរចាប់ពីថ្ងៃនេះដល់ថ្ងៃទី ២០ខែវិច្ឆិកា ឆ្នាំ ២០២៤។ សំបុត្រទាំងនេះ ត្រូវបានផ្តល់ជូនកញ្ចប់អត្ថប្រយោជន៍ចំនួន ៣ ទៀត គឺដាក់ឥវ៉ាន់បានទម្ងន់រហូតដល់ ៤០ គីឡូក្រាម ជ្រើសរើសកន្លែងអង្គុយ និងផ្លាស់ប្តូរកាលវិភាគហោះហើរដោយឥតគិតថ្លៃ (**)។

អ្នកដំណើរដែលធ្វើដំណើរទៅកាន់ទីក្រុងហាណូយអាចបន្សាំខ្លួនទៅនឹងបរិយាកាសដ៏រស់រវើក និងជាប្រវត្តិសាស្ត្រនៃរដ្ឋធានីរបស់ប្រទេសវៀតណាម ដែលជាកន្លែងបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប លាយឡំជាមួយនឹងភាពទាក់ទាញទំនើបៗ។ ភ្ញៀវទេសចរណ៍នឹងស្វែងរកបទពិសោធន៍ដ៏គួរឱ្យទាក់ទាញដែលកំពុងរង់ចាំនៅទីនោះ ដូចជា បឹង Hoan Kiem ដ៏ល្បីល្បាញ អាចដើរលើស្ពានពណ៌ក្រហមដ៏គួរឱ្យទាក់ទាញទៅកាន់ប្រាសាទ Ngoc Son និងដើរកម្សាន្តតាមផ្លូវតូចៗដ៏មមាញឹកក្នុងសង្កាត់ចាស់ Old Quarter របស់ទីក្រុងហាណូយ។ លើសពីនេះ អ្នកធ្វើដំណើរអាចទៅទស្សនាទីតាំងសំខាន់ៗ ដូចជា វិមានហូជីមិញ និងប្រាសាទអក្សរសាស្ត្រជាដើម។

អ្នកដំណើរពីកម្ពុជា ក៏អាចទទួលបានអត្ថប្រយោជន៍ពីការតភ្ជាប់ជើងហោះហើរដ៏ទូលំទូលាយរបស់ Vietjet ទៅកាន់គោលដៅជាច្រើននៅទូទាំងអាស៊ីប៉ាស៊ីហ្វិក តាមរយៈទីក្រុងហាណូយបានដោយងាយស្រួលផងដែរ។ ការធ្វើឱ្យប្រសើរឡើងនៅលើផ្លូវសៀមរាប-ហាណូយ គឺជាផ្នែកមួយនៃការបង្កើនប្រេកង់ជើងហោះហើរសរុបរបស់ក្រុមហ៊ុនអាកាសចរណ៍ Vietjet និងការបន្ថែមសេវាកម្មថ្មីៗបន្ថែមទៀតរវាងប្រទេសវៀតណាម និងគោលដៅសំខាន់ៗនៅអាស៊ីសម្រាប់ការធ្វើដំណើរចុងឆ្នាំ និងឆ្នាំថ្មីខាងមុខនេះ។

ក្រុមហ៊ុន Vietjet នឹងចាប់ផ្តើមផ្តល់សេវាកម្មអន្តរជាតិថ្មីរបស់ខ្លួនដែលតភ្ជាប់ទីក្រុងហាណូយទៅទីក្រុងគូឡាឡាំពួ រដ្ឋធានីនៃប្រទេសម៉ាឡេស៊ី នៅថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៤។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏នឹងចាប់ផ្តើមឡើងវិញនូវផ្លូវហោះហើរទីក្រុងហូជីមិញ-តៃណាន ចាប់ពីថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២៤ ដោយភ្ជាប់ទីក្រុង និងមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏ធំបំផុតរបស់ប្រទេសវៀតណាម។ ជាមួយទីក្រុងប្រវត្តិសាស្ត្ររបស់តៃវ៉ាន់។ លើសពីនេះ Vietjet កំពុងបង្កើនសេវាកម្មរបស់ខ្លួនដែលតភ្ជាប់ទីក្រុងហាណូយទៅណាហ្គោយ៉ា និងប៊ូសាន ក៏ដូចជាទីក្រុងហូជីមិញទៅកាន់ទីក្រុងវៀងច័ន្ទ និងកោះបាលីផងដែរ។

(*) មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវាផ្សែងៗ

(**) លក្ខខណ្ឌនានាត្រូវបានអនុវត្តន៍

អំពី ក្រុមហ៊ុន Vietjet

ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុងប្រទេសវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ត្រួសត្រាយផ្លូវទូទាំងតំបន់ និងជុំវិញពិភពលោកផងដែរ។ ដោយផ្តោតលើការគ្រប់គ្រងតម្លៃ ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនិងការអនុវត្ត ការប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំងអស់ និងឈានមុខគេ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃ និងតម្លៃសមរម្យ ព្រមទាំងសេវាកម្មចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជន។

ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុតសម្រាប់សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផលតែមួយគត់របស់ពិភពលោក airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតទាំង ៥០របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបានគេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយស្ថាប័នល្បីៗដូចជា Skytrax, CAPA, Airline Ratings និងជាច្រើនទៀត។ ព័ត៌មានបន្ថែមនៅ www.vietjetair.com

To Top