សេដ្ឋកិច្ច

មិត្តហ្វូន ដាំដើមឈើ ១០០០ដើម នៅខេត្តសៀមរាប រួមដៃគ្នាដើម្បីអនាគត ប្រកបដោយចីរភាព

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនមិត្តហ្វូនបានរៀបចំ គំនិតផ្តួចផ្តើមដ៏មានអត្ថន័យមួយ ដើម្បីដាំដើមឈើចំនួន ១០០០ ដើមនៅតំបន់ប្រាសាទអង្គរ ខេត្តសៀមរាប។

សកម្មភាពនេះគឺជាផ្នែកមួយនៃ យុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពរបស់ក្រុមហ៊ុន ដែលរួមចំណែកដល់ការការពារបរិស្ថាន និងការលើកកម្ពស់គុណភាពជីវិតសម្រាប់សហគមន៍មូលដ្ឋាន។

ព្រឹត្តិការណ៍ដាំដើមឈើមិនត្រឹមតែ មានគោលបំណងបង្កើតកន្លែងបៃតង និងម្លប់បន្ថែមទៀតប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាជំហានជាក់ស្តែងមួយផងដែរ ដើម្បីកែលម្អគុណភាពខ្យល់ ការពារប្រព័ន្ធអេកូឡូស៊ីធម្មជាតិ និងកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។ ដើមឈើទាំងនេះនឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃតំបន់បេតិកភណ្ឌអង្គរ បង្កើតបរិយាកាសរស់នៅប្រកបដោយសុខភាព និងធម្មជាតិកាន់តែច្រើន។

តំណាងក្រុមហ៊ុន Metfone ក៏បានបញ្ជាក់ផងដែរថា ក្រុមហ៊ុននឹងបន្តអនុវត្តគំនិតផ្តួចផ្តើម ដើម្បីលើកកម្ពស់និរន្តរភាព រួមទាំងការការពារធនធានធម្មជាតិ ការលើកទឹកចិត្តដល់ការចូលរួម របស់សហគមន៍នៅក្នុងកម្មវិធីការពារបរិស្ថាន និងការជំរុញការផ្លាស់ប្តូរបៃតងនៅក្នុងគម្រោងរបស់ខ្លួន។

ព្រឹត្តិការណ៍ដាំដើមឈើមិនត្រឹមតែ ផ្តល់ផលប្រយោជន៍ដល់បរិស្ថានប៉ុណ្ណោះទេ ថែមទាំងលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីសារៈសំខាន់ នៃការអភិរក្សធនធានធម្មជាតិផងដែរ។ មិត្តហ្វូនប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាល និងអង្គការសង្គមនានា ដើម្បីការពារបរិស្ថាន និងលើកកម្ពស់ការអភិវឌ្ឍ ប្រកបដោយចីរភាពនៅកម្ពុជា៕

To Top